魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងយី រដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបសន្ទនាការងារជាមួយលោក Stef Blokរដ្ឋមន្រ្តីក្រសួងការបរទេសហូឡង់

2018-05-21 15:17:10 cri

   

图片默认标题_fororder_王毅荷兰

   កាលពី​ថ្ងៃទី​២០​ ខែ​ឧសភា​ តាមម៉ោង​នៅក្នុងតំបន់ ​ខណៈពេល​លោកវ៉ាងយី ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​និងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសចិន​អញ្ជើញ​ចូលរួម​សន្និសីទ​រដ្ឋមន្រ្តី​ក្រសួងការបរទេស​នៃ​ក្រុមប្រទេស​G20​នៅ​ក្រុងប៊ុយណូស៊ៃ​បានជួបសន្ទនា​ការងារ​ជាមួយ​លោក​ Stef​ Blok​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ហូឡង់។​

    ថែ្លង​ក្នុងកិច្ចជំនួប​ លោកវ៉ាងយី​បាន​លើកឡើងថា​ ប្រទេសចិន​មានឆន្ទៈ​រួមជាមួយ​ប្រទេស​ហូឡង់​អនុវត្តឲ្យបានល្អ​នូវ​គំនិតឯកភាពរួម​រវាង​មេដឹកនាំ​នៃ​ប្រទេសទាំងពីរ​ ហើយ​រក្សា​ការអភិវឌ្ឍទំនាក់ទំនង​រវាងចិន​និង​ហូឡង់​ប្រកបដោយ​ភាពរឹងមាំ​និង​ស្ថិរភាព​ថែម​ទៀត។​ប្រទេសចិន​រំពឹងថា​ ប្រទេសហូឡង់​នឹង​បន្ត​ផ្តល់បរិយាកាស​យុត្តិធម៌​ មេត្រីភាព​និង​បើកទូលាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផែ្នកពាណិជ្ជកម្ម​និងវិនិយោគ​រវាងប្រទេសទាំងពីរ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​ក្រោមក្របខ័ណ្ឌ​គំនិតផ្តួចផ្តើម​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវមួយ។​

    ជា​ការឆ្លើយតប​ លោក​ Stef​ Blok​ បាន​ថែ្លងថា ​សហគមន៍អន្តរជាតិ​ប្រឈមនឹង​បញ្ហា​ប្រកួតប្រជែង​រួមគ្នា​ជាច្រើន​នាពេលបច្ចុប្បន្ននេះ ​ប្រទេសហូឡង់​រំពឹងថា​ នឹង​បង្កើន​ការ​ទាក់​ទង​គ្នា​និង​ការសម្របសម្រួល​ជាមួយប្រទេសចិន​ស្តីពី​បញ្ហា​អន្តរជាតិ​និង​តំបន់សំខាន់ៗ។​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​នឹង​អំណោយផល​ដល់​ពាណិជ្ជកម្ម​អន្ដរជាតិ​ប្រទេស​ហូឡង់​ប្រកាន់​អាកប្បកិរិយា​បើកចំហ​ចំពោះការនេះ​ ហើយ​មានឆន្ទៈ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​ក្នុងការកសាង​រួមគ្នា​នូវ​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​ក្នុងក្របខ័ណ្ឌ​សហភាពអឺរ៉ុប​ថែមទៀត៕​

图片默认标题_fororder_王毅荷兰2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស