孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង​ថ្លែងថា មជ្ឈិមបក្ស​កុម្មុយនិស្តចិន​សម្រេចចិត្ត​គាំទ្រ​ឲ្យ​កសាង​កោះហៃណាន​ទាំងមូល​ជាតំបន់​ពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​សេរី

2018-05-18 14:37:10 cri

    កាលពី​រសៀល​ថ្ងៃទី ១៣ ខែមេសា លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បាន​ប្រកាស​យ៉ាងឱឡារិក​ក្នុង​មហាមីទីញ​អបអរសាទរ​ខេត្តហៃណាន​បង្កើតខេត្ត​និង​កសាង​តំបន់​ពិសេស​សេដ្ឋកិច្ច​គម្រប់ ៣០ ឆ្នាំ​ថា មជ្ឈិមបក្ស​កុម្មុយនិស្តចិន​សម្រេចចិត្ត​គាំទ្រ​ឲ្យ​កសាង​កោះហៃណាន​ទាំងមូល​ជាតំបន់​ពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​សេរី គាំទ្រ​ខេត្តហៃណាន​ស្វែងរក​ជាលំដាប់​និង​ជំរុញ​ដោយនឹងនរ​នូវ​ការកសាង​កំពង់ផែ​សេរី​ដ៏មាន​លក្ខណៈពិសេស​ចិន បង្កើត​គោលនយោបាយ​និង​ប្រព័ន្ធរបប​អំពី​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ជាជំហាន​ជាដំណាក់កាល ។ នេះគឺជា​សេចក្តីសម្រេចចិត្ត​ដ៏សំខាន់​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​ដោយ​ឈរលើ​មូលដ្ឋាន​សភាពការណ៍ទូទៅ​ក្នុងការអភិវឌ្ឍន៍​របស់អន្តរជាតិ​និង​ក្នុងប្រទេស ហើយឆ្លងតាមរយៈ​ការស្រាវជ្រាវ​ស៊ីជម្រៅ ការគិតពិចារណា​ជាទូទៅ​និង​ការគ្រោង​ផែនការ​បែបវិទ្យាសាស្ត្រ គឺជា​វិធានការ​សំខាន់​ដែលបង្ហាញពី​ការប្ដេជ្ញាចិត្ត​របស់ប្រទេសចិន​ក្នុងការពង្រីក​ការបើកទូលាយ​ចំពោះ​ក្រៅប្រទេស​និង​សកម្ម​ជំរុញសកលភាវូបនីយកម្ម​ផ្នែកសេដ្ឋកិច្ច ។

    លោកស៊ីជីនភីង​គូសបញ្ជាក់ថា តំបន់ពិសេស​សេដ្ឋកិច្ច​គួរតែ​ប្រកាន់ខ្ជាប់​ទិសដៅ​យុទ្ធសាស្ត្រថ្មី​ឲ្យបានល្អ បន្តក្លាយជា​បង្អួចសំខាន់​នៃកំណែទម្រង់​និង​ការបើកទូលាយ វេទិកាពិសោធន៍​នៃកំណែទម្រង់​និង​ការបើកទូលាយ អ្នកត្រួសត្រាយ​កំណែទម្រង់​និង​ការបើកទូលាយ ព្រមនិង​អ្នក​ប្រតិបត្តិ​ជាក់ស្តែង​នៃកំណែទម្រង់​និង​ការបើកទូលាយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស