郭翔青
26℃
Beijing
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មហាសន្និបាតរំលឹកខួបកំណើតទី ២០០របស់លោក ម៉ាក្សប្រារព្ធធ្វើនៅក្រុងប៉េកាំង

2018-05-04 16:06:43 cri

图片默认标题_fororder_20180507144137960_50808

      ព្រឹក​ថ្ងៃទី ៤ ខែ​ឧសភា មហាសន្និបាត​រំលឹក​ខួប​កំណើត​​ទី ២០០​របស់​លោក ម៉ាក្ស​បាន​ប្រារព្ធ​ធ្វើ​យ៉ាង​ឱឡារិក​​នៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំង ។ លោក ស៊ីជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិកា​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​សនិ្នបាត​លើក​នេះ  ដោយ​បាន​គូស​បញ្ជាក់​ថា ​យើង​រំលឹក​ដល់​លោក ម៉ាក្ស គឺ​ដើម្បី​បង្ហាញ​ពី​ការ​គោរព​ចំពោះ​ទស្សនវិទូ​ដ៏​មហិមា​ជាង​គេ​ក្នុង​ប្រវតិ្តសាស្ត្រ​មនុស្សលោក ហើយ​ក៏​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​យ៉ាង​មុត​មាំ​របស់​យើង​​ទៅ​លើ​ទ្រឹស្តី​សច្ចធម៌​បែប​វិទ្យាសាស្ត្រ​នៃ​ម៉ាក្ស​និយម​ផង​ដែរ ។ ជា​និច្ចកាល​ គំនិត​ម៉ាក្ស​និយម​គឺ​ជា​គំនិត​ណែនាំ​សម្រាប់​បក្ស​និង​រដ្ឋ​របស់​ប្រទេស​ចិន គឺ​ជា​អាវុធ​ដ៏​ខ្លាំង​ក្លា​ខាង​គំនិត​សម្រាប់​ជួយ​ឲ្យ​យើង​យល់​ដឹង​ពី​ពិភពលោក ក្តាប់​ជាប់​​ក្រឹត្យក្រម ស្វែង​រក​សច្ចភាព​ និង​កែ​ប្រែ​ពិភពលោក​ផង​ដែរ ។ ក្នុង​យុគសម័យ​ថ្មី សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​គួរ​តែ​បន្ត​រៀន​សូត្រ​ពី​លោក​ម៉ាក្ស រៀន​សូត្រ​និង​អនុវត្ត​ម៉ាក្ស​និយម លើក​ទង់​ម៉ាក្ស​និយម​ដ៏​មហិមា ក្នុង​ន័យ​ក្រេប​យក​តម្រិះ​ប្រាជ្ញា​ប្រកប​ដោយ​វិទ្យាសាស្ត្រ​និង​ថាមពល​នៃ​ទ្រឹស្តី ដើម្បី​ប្រកាន់​ខ្ជាប់​និង​អភិវឌ្ឍ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​របស់​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​ដែល​កាន់​តែ​មាន​កម្លាំង​ កាន់​តែ​មាន​ជំនឿ​ចិត្ត​ និង​កាន់តែ​មាន​តម្រិះ​ប្រាជ្ញា ក៏​ដូច​ជា​ធ្វើ​ឲ្យ​អនាគត​ដ៏​ល្អ​បវរ​នៃ​សង្គម​មនុស្សលោក​ដែល​ជា​ក្តី​ស្រមែ​របស់​លោក​ម៉ាក្ស​និង​លោក Engels ​លេច​ចេញ​ប្រកប​ដោយ​ភាព​រស់​រវើក​​ជា​បន្ត​បន្ទាប់​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​ចិន​ ៕

图片默认标题_fororder_1122783459_15254125678231n

អ្នកបកប្រែ:郭翔青

ពិភាក្សា()