របាយការណ៍ការងាររដ្ឋាភិបាល

ដែលលោក វឹន ជា ប៉ាវ នាយកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងក្នុង

កិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន

អាណត្តិទី ១២ នៅ​ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៣

 

តំណាងគ្រប់រូប៖

ឥឡូវ ខ្ញុំសូមតាំងនាមក្រុមប្រឹក្សាកិច្ចការរដ្ឋ ធ្វើរបាយការណ៍ការងារនៃរដ្ឋាភិបាល​ក្នុង ៥ ឆ្នាំ កន្លងទៅ ចំពោះមហាសន្និបាត ហើយលើកសំណើចំពោះការងារ ឆ្នាំនេះ​ផង​សូម​តំណាំងគ្រប់រូបពិនិត្យពិភាក្សា ព្រមទាំងសូមសមាជិកសភាប្រឹក្សា នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​លើក​យោបល់ ។

      ក. រំលឹកការងារក្នុងអំឡុងពេល ៥ ឆ្នាំកន្លងទៅ

       ក្នុងរយៈពេល ៥ ឆ្នាំ តាំងពីកិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាតំណាងប្រជាជន​ទូទាំង​ប្រទេសអាណត្តិទី ១១ រៀងមក ជារយៈពេល ៥ ឆ្នាំដែលមិនធម្មតាណាស់​ក្នុង​ដំណើរអភិវឌ្ឍន៍ប្រទេសយើង ។ យើងបានទប់ទល់ដោយមានប្រសិទ្ធភាពចំពោះ​ការ​រំខាន់យ៉ាងធ្ងន់ធ្ងរពីវិបត្តិហិរញ្ញវត្ថុអន្តរជាតិ រក្សាសេដ្ឋកិច្ចវិវឌ្ឍន៍ទៅមុខដោយនឹងនរនិង​ឆាប់​បង្គួរ តម្លៃផលិតផលក្នុងស្រុកសរុបបានកើនឡើងពី ២៦ លាន ៦ សែន​លានយាន់​ប្រាក់ចិន ដល់ ៥១ លាន ៩សែនលានយាន់ប្រាក់ចិន បានកាន់លំដាប់ថ្នាក់ទីពីរលើពិភព​លោក ចំណួលហិរញ្ញ​វត្ថុសាធារណៈបានកើនពី ៥ លាន ១ សែនលានយាន់ ដល់ ១១ លាន​ ៧ សែនលានយាន់ កំណើនថ្មីនៃឱកាសធ្វើការងារក្នុងទីក្រុងនិងផ្សារ​ឃុំ មានចំនួន​ដល់ទៅ ៥៨ លាន ៧សែននាក់ ក្នុងមួយឆ្នាំៗជាមធ្យមចំណូលដែលប្រជាជនទីក្រុងនិង​ជនបទអាចចាត់ចែងបានជាមធ្យមបានកើនឡើង  ៨,៨%  និងចំណូលសុទ្ធរបស់ប្រជាជន​ជនបទជាមធ្យមបានកើនឡើង ៩,៩% ,​ បរិមាណផលិតស្បៀងអាហារបានសម្រេច​ "កើន​ឡើង ៩ ឆ្នាំជាប់" , កំណែទម្រង់ក្នុងវិស័យសំខាន់ៗទទួលបានការវិវឌ្ឍន៍ថ្មី​សេដ្ឋកិច្ច​ធុនបើកចំហបានឡើងដល់កម្រិតថ្មី ការកសាង​ប្រទេសជាតិធុនច្នៃប្រឌិតថ្មី​ទទួល​បានសមិទ្ធផលថ្មី អវកាសចរណ៍ដឹកមនុស្ស វិស្វាកម្មរុករកភព​ព្រះច័ន្ទ នាវាមុជ​ទឹកជ្រៅ​ដែលដឹកមនុស្ស ប្រព័ន្ធតារាវិទ្យាសាស្ត្រណែនាំ​Beidou មហាកុំព្យុទ័រ និងផ្លូវ​ដែក​​ល្បឿនលឿនជាដើម បានសម្រេចការវាយទម្លុះធំ​សំខាន់ នាវាផ្ទុកយន្តហោះគ្រឿង​ទី​មួយ​សញ្ញា "Liaoning" បានចាប់ប្រើ, ធ្វើការប្រកួតកីឡា​អូឡាំពិក និងការប្រកួតកីឡា​អូឡាំ​ពិកជនពិការប៉េកាំង និងពិព័រណ៍ពិភពលោកសៀងហៃដោយ​ជោគជ័យ, ​ដណ្តើម​បានជ័យជំនះធំសំខាន់ក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដូចជា ​រញ្ជួយដីធំពិសេសនៅស្រុក​Wenchuan ​រញ្ជួយដីធំខ្លាំងនៅ  Yushu  និងដីដែលត្រូវ​​ទឹកហូរ​ច្រោះតាមភ្នំធំពិសេស​នៅ​Zhouqu ជាដើម និងការកសាងឡើងវិញក្រោយពី​គ្រោះ​មហន្ត​រាយ ។ កម្លាំងផលិតផលក្នុងសង្គមនិងកម្លាំងជាតិចម្រុះនៃប្រទេសយើង​បាន​ត្រូវ​លើក​កម្ពស់យ៉ាងច្បាស់លាស់ កម្រិតជីវភាពរស់នៅរបស់ប្រជាជន​និងកម្រិត​សង្គម​ធា​នាបាន​​ត្រូវលើកកម្ពស់ឡើងយ៉ាងច្បាស់លាស់ ឋានៈលើផ្ទៃអន្តរជាតិ និងកម្លាំង​ឥទ្ធិពល​អន្តរជាតិបានលើកកម្ពស់​យ៉ាងច្បាស់លាស់។ យើងបានសម្រេចផែនការ"៥ឆ្នាំ​ទី១១" ​ដោយគាប់ប្រសើរ និងអនុវត្តផែនការ "៥ឆ្នាំទី១២" យ៉ាងស្រួល។​កិច្ចកសាង​សេដ្ឋកិច្ច​សង្គមនិយម កិច្ចកសាងនយោបាយ កិច្ចកសាងវប្បធ៌ម កិច្ចកសាងសង្គម និងកិច្ចកសាង​អារ្យធម៌​បរិស្ថានទទួលបានការវិវឌ្ឍន៍ធំសំខាន់ បានកត់ត្រាក្នុងទំព័រ​ថ្មីនៃ​បុព្វហេតុសង្គម​និយមដែលមានលក្ខណៈពិសេសនៃប្រទេសចិន ។

       ការងារសំខាន់និងចំណុចពិសេសក្នុងរយៈពេល ៥ ឆ្នាំកន្លងមក៖

       ទីមួយគឺទប់ទល់ដោយមានប្រសិទ្ធភាពជាមួយនឹងវិបត្តិហិរញ្ញវត្ថុអន្តរជាតិ ជម្រុញឲ្យ​សេដ្ឋ​កិច្ច​វិវឌ្ឍន៍ទៅមុខដោយនឹងនរនិងឆាប់បង្គួរ ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ យើង​បាន​ដើរ​ចេញពីការ​ទប់ទល់​ ជាបន្តបន្ទាប់ក្នុងការរំខាន់យ៉ាងធ្ងន់ធ្ងរពីវិបត្តិ​ហិរញ្ញវត្ថុអន្តរ​ជាតិ​។ យើង​ទប់​ទល់​យ៉ាងនឹងធឹង បានកែសម្រួលដោយទាន់ពេលវេលានិងដាច់ខាត​នូវចំណុចសំខាន់នៃ​ការ​គ្រប់​គ្រងម៉ាក្រូ បានប្រកាសវិធានការ ១០ ខ ដើម្បីពង្រីក​ធំតម្រូវ​ការក្នុងប្រទេស ជម្រុញ​ឲ្យសេដ្ឋ​កិច្ចកើនឡើងដោយនឹងនរនិងឆាប់បង្គួរថែមមួយ​កម្រិត​ទៀត ។ ក្នុងរយៈពេល​២ឆ្នាំ បានបន្ថែមថ្មីការវិនិយោគចំនួន ៤ លានលានយាន់ ក្នុង​នោះ ​ហិរញ្ញ​វត្ថុមជ្ឈិមបាន​វិនិយោគទុនចំនួន ១ លាន ២ែសន៦ម៉ឺនលានយាន់ សំខាន់​សម្រាប់​​ប្រើទៅខាង​កិច្ចកសាងក្នុងវិស័យសំណង់ស្នាក់នៅ​ដែលមាន​លក្ខណៈធានា វិស្វ​កម្ម​ជីវ​ភាពប្រជាជនជនបទ ហេដ្ឋារចនាសម្ព័ន្ធ កិច្ចការសង្គម ការការពារបរិស្ថាន​និង​ការ​ច្នៃ​ប្រឌិតបង្កើតថ្មីដោយម្ចាស់ការជាដើម និងការកសាងឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ។

       ជានិច្ចកាលយើងយកចិត្តទុកដាក់ការដោះស្រាយការទាក់ទងរវាងការរក្សាឲ្យសេដ្ឋ​កិច្ច​វិវឌ្ឍន៍ទៅមុខដោយនឹងនរនិងឆាប់បង្គួរ ការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ​និងការ​គ្រប់​គ្រងរយៈពេលព្យាករណ៍អតិផរណ បង្កើនលក្ខណៈទស្សនៈវិស័យ លក្ខណៈវិទ្យា​សាស្ត្រ និងលក្ខណៈមានប្រសិទ្ធភាពនៃ​គោលនយោបាយម៉ាក្រូ យកចិត្តទុកដាក់ដល់​ការ​ក្តាប់ជាប់​ទិសដៅ កំរិត និង ចំណុចសំខាន់នៃគោលនយោបាយឲ្យបានល្អ​។ ឆ្នាំ​​២០១២ ក្នុង​សភាពការណ៍ដែលតួអង្គសេដ្ឋ​កិច្ចធំនានាលើពិភពលោកបង្អង់ល្បឿន​ទាំង​ស្រុងនិងគ្រោះថ្នាក់គ្រប់បែប​យ៉ាងបានលាតត្រដាងឥតឈប់ឈរ សម្រេចគោលដៅ​សំខាន់ ដែលបានកំណត់នៅ​ដើមឆ្នាំនេះទាំងស្រុង តម្លៃផលិតផលក្នុងស្រុកសរុបបាន​កើន​ឡើង ៧,៨% ឱកាសធ្វើការដែលបន្ថែមថ្មី​ក្នុងទីក្រុង​និងផ្សារឃុំមាន ១២ លាន​ ៦ សែន​ ​៦ ម៉ឺននាក់ កម្រិតឡើងថ្លៃនៃតម្លៃចំណាយរបស់ប្រជាជនបានធ្លាក់ចុះមកនៅ​ត្រឹម​ ២,៦% បានតាំងមូលដ្ឋានដ៏ល្អសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងឆ្នាំនេះ ។

       ក្នុងរយៈពេល ៥ ឆ្នាំនេះ ជាទូទៅសេដ្ឋកិច្ចម៉ាក្រូរបស់ប្រទេសយើងបានរក្សាល្បឿន​កើន​ឡើងដោយនឹងនរនិង​ឆាប់បង្គួរ តម្លៃទំនិញមានភាពនឹងនរបង្គួរ ឱកាសធ្វើការបាន​កើនឡើងជាបន្តបន្ទាប់ ចំណូល​និង​ចំណាយអន្តរជាតិមាននិន្នាការល្អប្រសើរ​ដែលមាន​តុល្យភាព តម្លៃផលិត​ផលក្នុងស្រុកសរុបក្នុងមួយឆ្នាំៗជាមធ្យមបានកើនឡើង ៩,៣% លឿនជាងល្បឿនកំណើននៃតួអង្គសេដ្ឋកិច្ចដែលរីកចម្រើនថ្មីនិងទូទាំងពិភពលោកក្នុង​រយៈពេលដំណាលគ្នា ។ អត្រាអតិផរណទាបជាង​តួអង្គសេដ្ឋកិច្ចដែលរីកចម្រើនថ្មីផ្សេង​ទៀត។ សេដ្ឋកិច្ចរបស់ប្រទេសយើងមានភាពនឹងនរនិងពោរពេញទៅដោយកម្លាំងក្លៀវ​ក្លា។

      ទីពីរគឺបង្កើនល្បឿនកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកម្ពស់គុណភាពនិង​ប្រសិទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ ប្រកាន់ខ្ជាប់ការអនុវត្តការពង្រីកយុ ទ្ធសាស្ត្រ​តម្រូវ​ការ​ក្នុងប្រទេស ការរួមវិភាគទាននៃតម្រូវការក្នុងប្រទេសចំពោះកំណើនសេដ្ឋកិច្ច​បានលើកកម្ពស់យ៉ាង​ច្បាស់លាស់ ឃនៈភាពដែលចំណូលច្រើនជាងចំណាយនៃ​កម្មវិធី​ទូទៅត្រូវជាតម្លៃផលិតផលក្នុង​ស្រុកសរុបបានថយចុះពី ១០,១%មកនៅត្រឹម ២,៦% ។

       ទីបីគឺធ្វើការងារ "កសិកម្ម ជនបទ និងកសិករ"យ៉ាងម៉ឹងម៉ាត់មិនងាករេ ពង្រឹងនិង​បង្កើន​​ឋានៈ​មូលដ្ឋាននៃកសិកម្ម ។ យើងប្រកាន់ខ្ជាប់ការជម្រុញទំនើបភាវូបនីយកម្ម​កសិកម្មក្នុងដំណើរដំណាលគ្នានឹងក្នុងការអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅនូវឧស្សាហូបនីយ​កម្ម ព័ត៌មានភាវូបនីយកម្ម នគរូបនីយកម្ម ប្រមូលផ្តុំកម្លាំងធ្វើការងារធំខ្លះដែលទាក់ទឹន​ដល់ការអភិវឌ្ឍន៍កសិកម្មនិងជនបទយូរអង្វែង ទាក់ទឹនដល់ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់កសិករ ។ បង្កើនការវិនិយោគទុនខាងហិរញ្ញវត្ថុ រួមទាំងអស់ការចំណាយហិរញ្ញ​វត្ថុមជ្ឈិមទៅក្នុង"កសិកម្ម ជនបទ និងកសិករ"មានចំនួន ៤ លាន​ ៤ សែន ៧ ម៉ឺនលាន​យាន់​ប្រាក់ចិន ជាមធ្យមក្នុងមួយឆ្នាំៗបានកើនឡើង ​២៣,៥% ។

      ទីបួនគឺប្រកាន់ខ្ជាប់ការអនុវត្តយុទ្ធសាស្ត្រស្តីពីធ្វើឲ្យប្រទេសរីកចម្រើនថ្កុំថ្កើងដោយ​វិទ្យាសាស្ត្រនិងការអប់រំ បង្កើនសមត្ថភាពទ្រទ្រង់ស្នូលនៃការអភិវឌ្ឍន៍​សេដ្ឋកិច្ចនិង​សង្គម ។

       អភិវឌ្ឍន៍កិច្ចការអប់រំជាអទិភាព ។ ការចំណាយសោហ៊ុយអប់រំដែលមាន​លក្ខណៈ​ហិរញ្ញវត្ថុជាតិក្នុងរយៈពេល ៥ ឆ្នាំ រួមទាំងអស់មានចំនួន ៧ លាន ៧ សែន ៩ម៉ឺនលាន​យាន់ប្រាក់ចិន​ ជាមធ្យមក្នុងមួយឆ្នាំៗបានកើនឡើង ២១.៥៨% សមាមាត្រឆ្នាំ ២០១២​ត្រូវជាតម្លៃផលិតផលក្នុងស្រុកសរុបមានដល់ទៅ ៤%។ធនធានអប់រំសំខាន់បាន​លំអៀង​​ទៅកាន់ជនបទ​ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច តំបន់ក្រីក្រ សម​ភាព​នៃការអប់រំទទួលបានការចម្រើនយ៉ាងច្បាស់លាស់ ។

       ខំប្រឹងជម្រុញការច្នៃប្រឌិតថ្មីដោយម្ចាស់ការ ។ រួមទាំងអស់  ការវិនិយោគហិរញ្ញវត្ថុ​មជ្ឈិម​​ដែលប្រើទៅខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងរយៈពេល៥ឆ្នាំ មានចំនួន ៨សែន​​​ ៧ ម៉ឺន ២ ពាន់ ៩ ​លានយាន់ប្រាក់ចិន ជាមធ្យម ក្នុងមួយឆ្នាំៗបានកើនឡើងលើស​ពី ​១៨ % ។

       អនុវត្តយុទ្ធសាស្ត្រធ្វើឲ្យប្រទេសជាតិខ្លាំងពូកែខាងធនធានមនុស្សយ៉ាងជ្រាលជ្រៅ​។ ចាត់​ទុកធនធានមនុស្សស្រទាប់ខ្ពស់និងមានបច្ចេកទេសខ្ពស់ជាចំណុចសំខាន់ បង្កើន​កិច្ចកសាងក្បួនធនធានមនុស្សគ្រប់ប្រភេទ ធនធានមនុស្សខាងបច្ចេកទេស​ឯកទេស​បានកើនឡើង ៨ លាន ៦ សែននាក់ ធនធានមនុស្សដែលមានបច្េចកទេសខ្ពស់បាន​កើន​ឡើង ៨ លាន ៨សែននាក់ បុគ្គលិកទៅបន្តវិជ្ជានៅ​បរទេសដែលវិល​ត្រឡប់មក​ប្រទេសវិញមានចំនួនដល់ទៅ ៥ សែន ៤ ម៉ឺននាក់ ។

       ខំប្រឹងបង្កើនកិច្ចកសាងវប្បធ៌ម ។ ប្រព័ន្ធបណ្តាញបរិក្ខារវប្បធ៌មសាធារណៈ ដែល​គ្រប់​ដណ្តប់​ទីក្រុងនិងជនបទបានបង្កើតឡើងជាបឋម បានសម្រេចការបើក​ចំហសារ​មន្ទីរ បណ្ណាល័យ ស្ថានីយ​វប្បធម៌ដោយឥតគិតថ្លៃទាំងស្រុង ។

       ទីប្រាំគឺប្រកាន់ខ្ជាប់ការចាត់ទុកផលប្រយោជន៍របស់ប្រជាជនក្នុងលំដាប់ថ្នាក់ទីមួយ ខំប្រឹងធានានឹងកែលំអជីវភាពប្រជាជន ។ យើងចាត់ទុកឱកាសមានការងារធ្វើជារឿង​ធំបំផុត​ដែលធានានិងកែលំអជីវភាពប្រជាជន ។ បានអនុវត្តគោលនយោបាយមាន​ការ​ងារធ្វើយ៉ាងសកម្មរ។រក្សាស្ថានភាពមានការងារធ្វើដោយនឹងនរជាទូទៅ។  ជម្រុញកិច្ច​កសាងប្រព័ន្ធសង្គមធានាទាំងស្រុង បង្កើត​របប​ធានា​រ៉ាបរងចញ្ចឹមអ្នកចាស់ទុំក្នុងសង្គម​ជនបទធុនថ្មី និងរបបធានារ៉ាប់រ៉ងចញ្ចឹមអ្នកចាស់ទុំក្នុងសង្គមប្រជាជនទីក្រុងនិងផ្សារឃុំ ការធានារ៉ាប់រងចញ្ចឹមអ្នកចាស់ទុំមូលដ្ឋានដែលជាប្រជាជនទីក្រុងនិងជនបទបានសម្រេចការមានរបបទាំងស្រុង ។ ធ្វើការកែទម្រង់ប្រព័ន្ធសុខាភិបាល ឱសថ និង​អនាម័យ​ដោយ​ស៊ីជម្រៅ បង្កើតរបបព្យាបាលរោគសហការជនបទធុនថ្មី និងរបបធានារ៉ាបរ៉ង​ព្យាបាលរោគ​មូលដ្ឋានរបស់ប្រជាជនទីក្រុងនិងផ្សារឃុំ ប្រព័ន្ធធានារ៉ាបរង​ខាងព្យាបាល​រោគមូលដ្ឋានរបស់ប្រជាជនទាំងមូលបាន​កកើតឡើងជាបឋម ។ ការបង្កើតនិងធ្វើ​ឲ្យ​របប​ផ្ទះស្នាក់នៅដែលមានលក្ខណៈធានានៅទីក្រុងនិងផ្សារឃុំកាន់តែល្អប្រសើរ បានពង្រីកធំជាបណ្តើៗ មកទល់ដំណាច់ឆ្នាំ ២០១២ មានដល់ទៅ ១២.៥% ។

       ទីប្រាំមួយគឺធ្វើការកែទម្រងក្នុងវិស័យសំខាន់ដោយស៊ីជម្រៅ បង្កើនកម្លាំងក្លៀវក្លា​នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ។ ក្នុងវិស័យខ្លះទទួលបានការវិវឌ្ឍន៍ធំសំខាន់ ។

      ទីប្រាំពីរគឺពង្រីកការបើកចំហចំពោះក្រៅប្រទេសយ៉ាងម៉ឹងម៉ាត់មិនងាករេ​ លើកដម្កើងកំរិតសេដ្ឋកិច្ចធុនបើកចំហទាំងស្រុង។ ទឹកប្រាក់សរុបនាំចេញនាំចូលក្នុងមួយឆ្នាំៗ​ ជមធ្យមបានកើនឡើង ១២.បានលើកដំកើងពីលំដាប់ថ្នាក់ទី៣ដល់លំដាប់ថ្នាក់ទី២លើពិភពលោក ក្នុងនោះ ទឹកប្រាក់នាំចេញបានកាន់លំដាប់ថ្នាក់ទី១លើពិភពលោក ក្នុងរយៈពេល៥ឆ្នាំ រួមទាំងអស់ ការឆ្លៀតប្រើទុនបរទេសជាក់ស្តែង មានចំនួន ៥សែន ៥ម៉ឺន​  ពាន់៨ រយលានដុល្លាអាមេរិក រចនាសម្ព័ន្ធនិងការរៀបំនៃការឆ្លៀតប្រើទុនបរទេសមានភាពល្អឡើងយ៉ាងច្បាស់លាស់ គុណភាពនិងកំរិតបានលើកដំកើងឡើងយ៉ាងច្បាស់លាស់។ លើកទឹកចិត្តដល់សហគ្រាសគ្រប់ប្រភេទធ្វើការវិនិយោគចំពោះក្រៅប្រទេសនិងធ្វើអាជីវកម្មក្នុងប្រទេស ការវិនិយោគទុនផ្ទាល់ក្រៅប្រភេទហិរញ្ញវត្ថុចំពោះក្រៅប្រទេស បានកើនឡើងពី  ម៉ឺន  ពាន់  រយលានដុល្លាអាមេរិកនៅឆ្នាំ២០០៧ ដល់​  ម៉ឺន  ពាន់  រយលានដុល្លាអាមេរិកនាឆ្នាំ២០១២ ក្នុងមួយឆ្នាំៗជាមធ្យមបានកើនឡើង២៥.បានចូលជួរមហាប្រទេសវិនិយោគទុនចំពោះក្រៅប្រទេស។ ការបើកចំហចំពោះក្រៅប្រទេសបានជំរុញយ៉ាងខ្លាំងដល់ការធ្វើឲ្យការអភិវឌ្ឍន៍និងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសយើងកាន់តែល្អប្រសើរ បានក្រេបយកបច្ចេកទេសនិងបទពិសោធគ្រប់គ្រងដ៏ជឿនលឿន បានបន្ថមឧកាសមានការងារធ្វើនិងចំណូលរបស់កម្មករភ្នាក់ងារ ​ហើយក៏បានរួមវិភាគទានសំខាន់ក្នុងការជំរុញឲ្យសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ។

      ទីប្រាំបីគឺបង្កើនកិច្ចកសាងខ្លួននៃរដ្ឋាភិបាលយ៉ាងប្រាកដប្រជា ធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលឲ្យស៊ីជម្រៅថែមមួយកំរិតទៀត។ ជំរុញកំណែទម្រង់អង្គភាពរដ្ឋបាល បង្កើតក្របខ័ណ្ឌប្រព័ន្ធស្ថាបនធំដែលឯកភាពមុខងារជាបឋម។ យើងបានចាត់ទុកការអនុវត្តការសម្រេចប្រជាធិបតេយ្យតាមវិទ្យាសាស្រ្ត អភិបាលរដ្ឋបាលតាមច្បាប់ ជំរុញការបើកចំហកិច្ចការរដ្ឋបាល ធ្វើឲ្យរបបត្រួតពិនិត្យល្អពេញលេញ បង្កើនកិច្ចកសាងរដ្ឋាភិបាលស្អាតស្អំ ជាលក្ខការណ៍មូលដ្ឋាននៃការងាររដ្ឋាភិបាល។ បានចាត់វិធានការថ្មីជាច្រើន ក្នុងវិស័យបទដ្ឋានកិច្ចដំណើរការអំណាចរដ្ឋបាល កិច្ចកសាងរដ្ឋាភិបាលសេវា រដ្ឋាភិបាមានកាតព្វកិច្ច រដ្ឋាភិបាលអភិបាលតាមច្បាប់ និងរដ្ឋាភិបាលស្អាតស្អំ។

      តំណាងគ្រប់រូប!

      ក្នុងរយៈពេល  ឆ្នាំកន្លងមក យើងបានអនុវត្តច្បាប់ស្វយ័តភាពជនជាតិភាគតិច ​អនុវត្តច្បាប់គោលនយោបាយជឿសាសនាទាំងស្រុង អនុវត្តគោលនយោបាយកិច្ចការអណិកជនចិនយ៉ាងផ្ចត់ផ្ចង់ កិច្ចការពារជាតិនិងកិច្ចកាងកងទ័ពក៏ត្រួសត្រាយសភាពការណ៍ថ្មី ការងារតំបន់ហុងកុង ម៉ាកាវ និងតៃវ៉ានបានបង្កើនឡើងថែមមួយជំហានទៀត​ 

       កិច្ចការទូតគ្រប់ជ្រុងជ្រោយទទួលបានការវិវឌ្ឍន៍ធំសំខាន់ថ្មី។ យើងខ្នះខ្នែងជំរុញទំនាក់ទំនងជាមួយបណ្តាមហាប្រទេស បង្កើនទំនាក់ទំនងសហការដែលផ្តល់ផលប្រយោជន៍គ្នាជាមួយប្រទេសនៅជុំវិញនិងជាប់ជិតខាង កសាងតំបន់ពាណិជ្ជកម្មសេរីចិននិងអាស៊ានយ៉ាងស្រួល ជំរុញឲ្យយន្តការសហការតំបន់មានអង្គការសហប្រតិបត្តិការសៀងហៃជាដើមវិវឌ្ឍន៍រីកចម្រើន ធ្វើឲ្យកិច្ចសហការប្រពៃណីជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករកាន់តែស៊ីជម្រៅ ខ្នះខ្នែងចូលរួមកិច្ចសហប្រតិបតិ្តការអន្តរជាតិអំពីបញ្ហាទូទាំងពិភពលោក ដូចជាការទប់ទល់វិបត្តិហិរញ្ញវត្ថុអន្តរជាតិ និងអាកាសធាតុប្រែប្រួលជាដើម ជំរុញការដោះស្រាយបញ្ហាចំណុចកក់អន្តរជាតិនិងតំបន់ បង្កើតបរិវេណអន្តរជាតិដ៏អនុគ្រោះសម្រាប់កំណែទំរង់ ការអភិវឌ្ឍន៍និងស្ថិរភាពរបស់ប្រទេសយើង រួមវិភាគទានសំខាន់ដល់សន្តិភាពនិ ស្ថេរភាព វឌ្ឍនភាពនិងភាពចម្រុងចម្រើនលើពិភពលោក។

      តំណាងគ្រប់រូប!

      សមទ្ធផលដែលទទួលបានក្នុងរយៈពេល៥ឆ្នាំកន្លងទៅ គឺបានមកដោយមិនងាយទេ។ នេះជាលទ្ធផលនៃការកាន់កាប់ទាំងស្រុងដឹកនាំដ៏ត្រឹមត្រូវរបស់មជ្ឈិមបក្ស ជាលទ្ធផលដែលបក្សទាំងមូលនិងប្រជាជនទូទាំងប្រទេសសហការដោយចិត្តមួយថ្លើមមួយដែលតស៊ូប្រយុទ្ធយ៉ាងលំបាកលំបិន។ ខ្ញុំសូមតាំងមានក្រុមប្រឹក្សាកិច្ចការរដ្ឋ ថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស ចំពោះគណៈបក្សប្រជាធិបតេយ្យនានា អង្គភាពប្រជាជននានានិងឥស្សារជនគ្រប់មជ្ឈដ្ឋានផ្សេងទៀត ថ្លែងអំណរគុណយ៉ាងស្មោះចំពោះរដ្ឋាភិបាលបណ្តាប្រទេស អង្គការអន្តរជាតិ និងមិត្តបណ្តាប្រទេសដែលយកចិត្តទុកដាក់និងគ្រាំទ្រកិច្ចកសាងទំនើបភាវូបនីយកម្មប្រទេសចិន!

      យើងបានយល់ឃើញដោយដឹងខ្លួនថា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅតែស្ថិតមានទំនាស់និងបញ្ហាមិនតិចទេ។  សំខាន់គឺ៖ បញ្ហាគ្មានតុល្យាភាព មិនសម្របសម្រួល គ្មាននិរន្តរភាពក្នុងក្នុងការអភិវឌ្ឍន៍នៅតែលេចធ្លោដដែល , ទំនាស់រវាងសម្ពាធកំណើនសេដ្ឋកិច្ចថយចុះនិងសមត្ថភាពបង្កើតផលច្រើនពេកមានភាពខ្លាំងឡើងក្នុងដើមទុនបង្កើតផលនិងធ្វើអាជិវកម្មរបស់សហគ្រាសកើនឡើងនិងបញ្ហាខ្វះសមត្ថភាពច្នៃប្រឌិតបង្កើតថ្មីស្ថិតមានដំណាលគ្នាទំនាស់រវាងល្បឿនកំណើនចំណូលហិរញ្ញវត្ថុបង្អង់ល្បឿននិងការចំណាយដ៏ចាំបាច់របស់រដ្ឋាភិបាលកើនឡើងមានភាបលេចធ្លោក្នុងវិស័យហិរញ្ញវត្ថុស្ថិតមានគ្រោះថ្នាក់កប់រចនាសម្ព័ន្ធឧស្សាហកម្មមិនសមហេតុផល ​មូលដ្ឋានកសិកម្មនៅតែទន់ខ្សោយដដែលទំនាស់រវាងការវិវឌ្ឍន៍សេដ្ឋកិច្ចនិងបរិស្ថានធនធានមានភាពស្រួចស្រាវជារៀងរាល់ថ្ងៃគម្លាតអភិវឌ្ឍន៍រវាងទីក្រុង ជនបទនិងតំបន់ និងគម្លាតចាត់ចែងចំណូលប្រជាជនធំបង្គួរទំនាស់ក្នុងសង្គមបានកាន់ឡើងយ៉ាងច្បាស់លាស់ បញ្ហាដែលទាក់ទិននឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មហាជនដូចជាការអប់រំ ការរកការងារធ្វើ សង្គងធានា ការព្យាបាលរោគ លំនៅដ្ឋាន បរិស្ថាននិងបរិវេណ ​សន្តិសុខខាងឳសថនិងគ្រឿងបរិភោគ ការបង្កើតផលដោយសុវត្តិភាព និងការគ្រប់គ្រងសន្តិសុខសង្គមនៅមានមិនតិចទេ ជីវភាពរស់នៅរបស់មហាជនមួយចំនួនមានការលំបាកឳបសគ្គដែលរឹតរួតយន្តការប្រព័ន្ធនៃការអភិវឌ្ឍន៍តាមវិទ្យាសាស្ត្រមានច្រើនបង្គួរ,​ការផ្លាស់មុខងាររដ្ឋាភិបាលធ្វើមិនបានល្អ បាតុភូតពុករលួយក្នុងវិស័យខ្លះងាយកើតមានច្រើន។ បញ្ហាទាំងនេះ មានខ្លះគឺបន្សល់ទុកតាំងពីយូរយាណាស់មកហើយ មានខ្លះគឺបានលេចចេញក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម មានខ្លះគឺបណ្តាលមកពីគុណវិបត្តិនិងការខ្វះខាតក្នុងការងាររដ្ឋាភិបាល។ យើងត្រូវតែមានស្មារតីទទួលខុសត្រូវកំរិតខ្ពស់ចំពោះប្រទេសជាតិនិងប្រជាជន កាន់តែខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អ បង្កើនល្បឿនដោះស្រាយបញ្ហាទាំងនេះ មិនល្មើសនឹងបំណងរបស់ប្រជាជនយ៉ាងដាច់ខាត!

 

      .ការទាមទារជាទូទៅ គោលដៅសំខាន់ដែលកំណត់ទុកជាមុន និងគោលនយោបាយសេដ្ឋកិច្ចម៉ាក្រូនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមក្នុងឆ្នាំនេះ 

      ការអភិវឌ្ឍន៍នៃប្រទេសយើងនៅស្ថិតក្នុងអំឡុងពេលឱកាសយុទ្ធសាស្ត្រសំខាន់ដែលអាចទទួលបានលទ្ធផលធំច្រើន ការវិវឌ្ឍន៍នៃសង្គមសេដ្ឋកិច្ចមានលក្ខណៈសម្បត្តិមានប្រយោជន៍និងកត្តារសកម្មជាច្រើន ហើយក៏ប្រឈមមុខនឹងគ្រោះថ្នាក់និងការសាកល្បងជាច្រើនដែរ  ​ការរំខានស្រទាប់ជ្រៅនៃវិបត្តិហិរញ្ញវត្ថុអន្តរជាតិបានធ្លាយចេញជាបន្តបន្ទាប់ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកគឺពោរពេញទៅដោយភាពមិនជាក់ស្តែងនិងភាពមិននឹងនរ។ យើងត្រូវមើលដល់វិស័យសកម្មរបស់ស្ថានការណ៍ផង លើកទឹកចិត្តឲ្យមានជំនឿចិត្តយ៉ាងម៉ឺងម៉ាត់ ​ហើយក៏ត្រូវឃើញភាពស្មុគស្មាញនៃស្ថានការណ៍ ដើម្បីបង្កើនស្មារតីព្រួយបារម្ភនិងអារម្មណ៍ជាបន្ទាន់ឧស្សាហ៍ព្យាយាមធ្វើការងារឲ្យបានល្អយ៉ាងប្រាកដប្រជា 

      តម្រូវការជាទូទៅនៃការងារឆ្នាំនេះគឺ៖ យកការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការបង្កើនសេដ្ឋកិច្ចជាស្នូល បង្កើនការកែទម្រង់និងបើកចំហឲ្យកាន់តែស៊ីជម្រៅ​ អនុវត្តយុទ្ធសាស្ត្រដំណើរការខាងច្នៃប្រឌិតថ្មី ជំរុញដោយសព្វមុខនូវការកសាងខាងសេដ្ឋកិច្ចសង្គមនិយម ​នយោបាយ វប្បធម៌ សង្គមកិច្ច និងអរិយធម៌បរិស្ថាន​ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចសម្រេចការអភិវឌ្ឍន៍ដ៏ល្អបរិសុទ្ធនិងមាននិរន្តរភាព ព្រមនិងសង្គមចុះសម្រុងនិងនឹងនរ 

      គោលដៅព្យាករណ៍ជាសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំនេះគឺ៖ ​បរិមាណផលិតផលសរុបក្នុងស្រុកកើនឡើងប្រហែល .លក្ខណៈសម្របសម្រួលនៃការអភិវឌ្ឍន៍បង្កើនឡើងថែមមួយកម្រិតទៀត កម្រិតតម្លៃចំណាយឡើងថ្លៃរបស់ប្រជាជនប្រហែល .% ​ក្នុងក្រុងនិងស្រុកបង្កើនឱកាសមានការងារធ្វើដល់ចំនួនមនុស្សជាង  លាននាក់ អត្រាបាត់អាជីពដែលមានចុះបញ្ជីក្នុងក្រុងនិងស្រុកតិចជាង.កំណើនជាក់លាក់នៃប្រាក់ចំណូលប្រជាជនក្នុងក្រុងនិងជនបទគិតជាមធ្យមតាមដាននឹងកំណើនសេដ្ឋកិច្ច កំណើនបៀវត្សរ៍ពលកម្មកើនឡើងជាមួយកំណើនអត្រាផលិតកម្មពលកម្ម សភាពការណ៍ចំណូលចំណាយអន្តរជាតិកែលម្អថែមមួយកម្រិត។

      អំពីគោលដៅកំណើនសេដ្ឋកិច្ច។ ត្រូវបន្តក្តាប់ជាប់ឱកាស ដើម្បីជំរុញការអភិវឌ្ឍន៍ ​នេះម្យ៉ាងម្យ៉ាងទៀត ត្រូវធ្វើតាមការទាមទាររបស់ទស្សនៈអភិវឌ្ឍន៍ដោយវិទ្យាសាស្ត្រដោយជាក់ស្តែង ​ណែនាំឲ្យគ្រប់ផ្នែកចាត់ទុកការងារសំខាន់ទៅក្នុងការបង្កើនការផ្លាស់រូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទៅលើការលើកកម្ពស់គុណភាពនិងប្រសិទ្ធផលនៃកំណើនសេដ្ឋកិច្ច ដើម្បីជំរុញឲ្យសេដ្ឋកិច្ចបន្តវិវឌ្ឍន៍បរិសុទ្ធ។ គិតពិចារណាគ្រប់វិស័យ ការដែលចាត់គោលដៅកំណើនសេដ្ឋកិច្ចឆ្នាំនេះប្រហែល .គឺជាការចាំបាច់និងសមរម្យ ការសម្រេចគោលដៅនេះគប្បីត្រូវខិតខំប្រឹងប្រែងដោយពុះពារការលំបាក 

      អំពីកម្រិតតម្លៃទំនិញសរុប។ ការរក្សាឲ្យកម្រិតម្លៃទំនិញសរុបឲ្យមានភាពនឹងនរជាមូលដ្ឋានគឺជាគោលដៅសំខាន់នៃការគ្រប់គ្រងម៉ាក្រូជាប់រហូត។ ការដែលគ្រប់គ្រងឲ្យកម្រិតតម្លៃចំណាយឡើងថ្លៃរបស់ប្រជាជនប្រហែល .គឺជាជម្រើសបន្ទាប់ពីបានគិតគូរពេញទំហឹងដល់កត្តារគ្រប់វិស័យ។ ត្រូវធានាជាក់លាក់ដល់ការផ្គត់ផ្គងវត្ថុទំនិញសំខាន់ ធ្វើឲ្យការដឹកជញ្ជូនកាន់តែស្រួល ចុះថ្លៃដើមទុននៃការដឹកជញ្ជូន ​បង្កើនការត្រួតពិនិត្យនិងគ្រប់គ្រងតម្លៃទីផ្សារ ​រក្សាឲ្យកម្រិតតម្លៃទំនិញសរុបឲ្យមានស្ថិរភាពជាមូលដ្ឋាន។

      បន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុសកម្ម។ មួយគឺបង្កើនសមរម្យនូវឧនភាពហិរញ្ញវត្ថុនិងទ្រង់ទ្រាយលិខិតបំណូលរដ្ឋ  ឆ្នាំនេះនឹងរៀបចំឧនភាពហិរញ្ញវត្ថុចំនួន លាន  សែនលានយាន់ប្រាក់ចិន បានកើនឡើងចំនួន៤សែនលានយាន់ប្រាក់ចិនបើប្រៀបធៀបនឹងថវិកាក្នុងឆ្នាំទៅមិញ ក្នុងនោះ ឧនភាពហិរញ្ញវត្ថុមជ្ឈិមមានចំនួន សែន៥ម៉ឺនលានយាន់ប្រាក់ចិន ជួយថ្នាក់ខេត្តនិងតំបន់លក់លិខិតបំណូលចំនួន សែន  ម៉ឺនលានយាន់ប្រាក់ចិន។

    បន្ទាប់ពីបង្កើនឧនភាពឆ្នាំនេះ អត្រាឧនភាពមានប្រហែល ២% និយាយជាទូទៅបាន​ថិតក្នុងកម្រិតសន្តិសុខ។ ទីពីរគឺរួមផ្សំកំណែទម្រង់របបពន្ធ កែសម្រួលគោល​នយោបាយ​​កាត់បន្ថយពន្ធមានលក្ខណៈរចនាសម្ព័ន្ធ ។ ចំណុចសំខាន់គឺបង្កើនល្បឿន​ជំរុញការងារ​ពិសោធន៍ដែលធ្វើឲ្យពន្ធប្រកបអាជីវកម្មកែជាបងពន្ធបន្ថែមតម្លៃ ។ ទីបីគឺ​បង្កើនកម្លាំង​កែលំអរចនាសម្ព័ន្ធចំណាយហិរញ្ញវត្ថុ ។ បន្តលំអៀងទៅវិស័យជីវភាព​ប្រជាជននិង​វិស័យ​ខ្សោយដូចជាការអប់រំ ឱសថ និងការព្យាបាលជំងឺ និងសង្គមធានា​ជាដើម គ្រប់គ្រង​ដោយ​ម៉ឺងម៉ាត់ការចំណាយលក្ខណៈធម្មតាដូចជាសោហ៊ុយ​រដ្ឋបាលជា​ដើម ធ្វើបុព្វហេតុទាំង​អស់ដោយសន្សំសំចៃ ។ទីបួនគឺបន្តបង្កើនការគ្រប់គ្រងខាង​បំណូល​លក្ខណៈរដ្ឋបាល​តំបន់ ។

       បន្តអនុវត្តគោលនយោបាយរូបិយវត្ថុយ៉ាងនឹងនរ ។ ទីមួយគឺបំពេញក្របខ័ណ្ឌគោល​នយោបាយដោយម៉ាក្រូនិងមធ្យ័ត ដើរតួនាទីសម្របសម្រួលមួយរយៈពេលនៃគោល​នយោបាយរូបិយវត្ថុ ។ គោលដៅកំណើនប៉ាន់ប្រមាណនៃរូបិយវត្ថុM2កំណត់​ជា​ប្រហែល​ ១៣% ។ ទីពីរ គឺជំរុញធនធានហិរញ្ញវត្ថុចាត់ចែងដោយល្អ ។ ណែនាំអង្គការ​ហិរញ្ញវត្ថុ​បង្កើនការគាំទ្រខាងហិរញ្ញវត្ថុចំពោះការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ជា​ពិសេសគឺ​"កសិកម្ម ជនបទ និងកសិករ" សហគ្រាសតូច​និងមីក្រូ និងឧស្សាហកម្មថ្មី​យុទ្ធសាស្ត្រជា​ដើម ។ ត្រួសត្រាយផ្លូវរួមទុននៃសេដ្ឋកិច្ចជាក់ស្តែង​ បញ្ចុះតម្លៃដើមទុននៃ​ការរួមទុនសេដ្ឋកិច្ចជាក់ស្តែង ។ ទីបីគឺការពារកម្រិតទាបបំផុតបានដែលមិនកើតគ្រោះថ្នាក់ហិរញ្ញវត្ថុ​មានលក្ខណៈប្រព័ន្ធនិងតំបន់ ។

 

      គ.សំណើចំពោះការងាររដ្ឋាភិបាលឆ្នាំនេះ

      (១) បង្កើនល្បឿនប្រែប្រួលរូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ដោយ​មាននិរន្តរភាពនិងបរិសុទ្ធ ។ ស្នាដៃទាំងអស់ដែលការកសាងទំនើបភាវូបនីយកម្ម​សង្គម​និយមប្រទេសចិនបានទទួល សុទ្ធតែបងើ្កតលើមូលដ្ឋានដែលសេដ្ឋកិច្ចអភិវឌ្ឍន៍​ដ៏ល្អ​បរិសុទ្ធ​ជានិរន្តរភាព សេដ្ឋកិច្ចមិនអភិវឌ្ឍន៍ អ្វីក៏មិនអាចធ្វើបាន ។ សភាពការណ៍ជាតិចិនជាមូលដ្ឋានគ្មានការកែប្រែ គឺប្រទេសចិននៅតែថិតក្នុងដំណាក់កាលដំបូង​នៃសង្គមនិយមពេលយូរ ការខ្្វែងទំនាស់សង្គមដ៏សំខាន់ដែលជាទំនាស់រវាងសេចក្តីត្រូវការខាងសម្ភារៈនិងវប្បធម៌នៃប្រជាជនដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃនិងការផលិតក្នុងសង្គមយ៉ាងអន់ថយគ្មានការកែប្រែ ឋានៈអន្តរជាតិរបស់ប្រទេសចិនគ្មានការកែប្រែ គឺប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោក ការអភិវឌ្ឍន៍នៅតែជាគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងអស់នៃប្រទេសចិន។ យើងត្រូវតែប្រកាន់ខ្ជាប់ការយកការកសាងសេដ្ឋកិច្ចជាស្នូល ប្រមូលផ្តុំស្មារតីបង្កើនការកសាង ចិត្តមួយថ្លើមមួយស្វែងរកការអភិវឌ្ឍន៍ 

   យើងត្រូវតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់មិនងាករេនូវការពង្រីកធំសេចក្តីត្រូវការក្នុងស្រុកជាគោលលំនាំយុទ្ធសាស្ត្រក្នុងពេលយូរសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ដើរតួនាទីយ៉ាងល្អពេញលេញនូវតួនាទីជាមូលដ្ឋាននៃការចំណាយនិងតួនាទីជាគន្លឹះនៃការវិនិយោគទុន​  ត្រូវតែបន្ធូរថែមមួយកម្រិតទៀតនូវការអនុញ្ញតិឲ្យប្រាក់ស៊ីវិលចូលរួមក្នុងទីផ្សារវិនិយោគ បំផុសកម្លាំងរស់រវើកនៃការវិនិយោគស៊ីវិល

ត្រូវតែខំប្រឹងប្រែងជំរុញការកែប្រែរូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនល្បឿនការកែសម្រួលរចនាសម្ព័ន្ធខាងឧស្សាហកម្ម  ត្រូវតែបង្កើនល្បឿនកែច្នៃនិងលើកកម្ពស់ឧស្សាហកម្មប្រពៃណី ខំប្រឹងប្រែងអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកទេសខ្ពស់ថ្មី លើកកម្ពស់គុណភាពផលិតផលនិងកម្លាំងប្រកួតប្រជែងក្នុងទីផ្សារ 

ត្រូវតែធ្វើតាមសេចក្តីសង្ឃឹមរបស់មហាជនចំពោះបរិស្ថាននៃជីវភាពរស់នៅដ៏ល្អបវរ ​ខំប្រឹងប្រែងបង្កើនការកសាងអរិយធម៍បរិស្ថាននិងការការពារបរិស្ថាន  បរិស្ថានទាក់ទិនដល់សុភមង្គលប្រជាជន ពាក់ព័ន្ធកូនចៅជំនាន់ក្រោយនិងអនាគតនៃប្រទេសជាតិ។​ដូច្នេះត្រូវតែប្រកាន់ខ្ជាប់គោលនយោបាយជាមូលដ្ឋានដែលសន្សំសំចៃថាមពលនិងការពារបរិស្ថាន ខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍បៃតង ការអភិវឌ្ឍន៍ជានិរន្តរភាពនិងការអភិវឌ្ឍន៍កាបូនិកទាប ចាត់វិធានការយ៉ាងជាក់ស្តែងដើម្បីបង្ការនិងគ្រប់គ្រងការបំពុល ​ជំរុញការកែប្រែរូបភាពផលិតនិងរូបភាពជីវភាពរស់នៅ ប្តេជ្ញាចិត្តដោះស្រាយឲ្យបានល្អនូវបញ្ហាបំពុលបរិស្ថានយ៉ាងលេចធ្លោដែលទាក់ទងនឹងផលប្រយោជន៍ដោយផ្ទាល់របស់ប្រជាជន ដូចជាអាកាសធាតុ ទឹកនិងដីជាដើម កែលំអគុណភាពបរិស្ថាន គាំពារសុខភាពប្រជាជន ចាត់ប្រតិបត្តិការយ៉ាងជាក់ស្តែងដើម្បីឲ្យប្រជាជនមានសេចក្តីសង្ឃឹមចំពោះការនេះ 

ត្រូវតែបន្តអនុវត្តយុទ្ធសាស្ត្រជាទូទៅនៃការអភិវឌ្ឍន៍តំបន់ឲ្យបានកាន់តែស៊ីជម្រៅ ​ជំរុញឲ្យសេដ្ឋកិច្ចតំបន់អភិវឌ្ឍន៍ដោយស៊ីសង្វាក់គ្នា 

 

      (បង្កើនមូលដ្ឋានអភិវឌ្ឍន៍កសិកម្មនិងជនបទ ជំរុញឯកភាវូបនីយកម្មអភិវឌ្ឍន៍នៃទីក្រុងនិងជនបទ  ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ជារយៈកាលដែលកសិកម្មចិនទទួលបានការអភិវឌ្ឍន៍លឿនបំផុត មុខមាត់ជនបទមានការប្រែប្រួលធំបំផុត ហើយកសិករទទួលបានផលប្រយោជន៍ច្រើនបំផុត  ពេលបច្ចុប្បន្ននេះ បញ្ហាលំបាកយ៉ាងសំខាន់ក្នុងការកសាងសង្គមដ៏ធូរល្មមដោយគ្រប់ជ្រុងជ្រោយនៅតែនៅជនបទ ត្រូវតែប្រកាន់ខ្ជាប់ការដោះស្រាយឲ្យបានល្អនូវបញ្ហាកសិកម្ម ជនបទនិងកសិករ ជាបញ្ហាសំខាន់បំផុតក្នុងការងារទាំងអស់ នេះជាការបូកសរុបវិទ្យាសាស្ត្រនៃបទពិសោធន៍ប្រវត្តិសាស្រ្ត ជាគំនិតណែនាំដ៏យូរអង្វែង  របបដីធ្លីជនបទមានការទាក់ទិននឹងស្ថិរភាពជាមូលដ្ឋាននៃជនបទ ហើយក៏មានទាក់ទិននឹងការអភិវឌ្ឍន៍ដ៏យូរអង្វែងនៃប្រទេសចិនផងដែរ បញ្ហាជាស្នូលគឺការធានាសិទ្ធិនិងផលប្រយោជន៍ខាងទ្រពសម្បត្តិនៃកសិករ ខ្សែមិនអាចថមថយនោះគឺការពារយ៉ាងតឹងរឹងនូវដីស្រែ ១រយ ២០ លានហិកតា។ត្រូវតែបន្តបង្កើនការចុះទុនខាងកសិកម្ម ជនបទនិងកសិករ បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទនិងការកសាងប្រព័ន្ធសេវាកម្មជាមូលដ្ឋាន ជំរុញឯកភាវូបនីយកម្មអភិវឌ្ឍន៍ទីក្រុងនិងជនបទ លំនឹងក្រុមផលិតនិងធ្វើអាជីវកម្មខាងកសិកម្ម សកម្មបណ្តុះបណ្តាលកសិករធុនថ្មី 

នគរូបនីយកម្មមានការទាក់ទិនយ៉ាងជិតស្និទ្ធជាមួយនឹងទំនើបភាវូបនីយកម្មខាងកសិកម្ម ត្រូវតែគោរពក្បួនសត្យានុម័តនគរូបនីយកម្ម សកម្មជំរុញការអភិវឌ្ឍន៍នគរូបនីយកម្មយ៉ាងស្អាតស្អំ 

 

(ចាត់ទុកការធានានិងកែលំអជីវភាពរស់នៅជាចំណុចសំខាន់ លើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវកម្រិតជីវភាពរស់នៅខាងសម្ភារៈនិងវប្បធម៌នៃប្រជាជន។ បន្ទាប់ពីការខំប្រឹងប្រែងឥតស្រាក់ស្រាន្ត លក្ខណៈស៊ីសង្វាក់គ្នានៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចចិនបានត្រូវបង្កើនឡើងយ៉ាងច្បាស់លាស់។ ពេលបច្ចុប្បន្ននេះ រចនាសម្ព័ន្ធនៃសង្គម ​រូបភាពនៃការចាត់តាំងសង្គមនិងរចនាសម្ព័ន្ធផលប្រយោជន៍នៃសង្គមមានការប្រែប្រួលយ៉ាងជ្រាលជ្រៅ ទំនាស់ក្នុងសង្គមបានកើនឡើងយ៉ាងច្បាស់លាស់  យើងត្រូវតែចាត់ទុកការធានានិងកែលំអជីវភាពរស់នៅរបស់ប្រជាជនជាទីចាប់ផ្តើមនិងជាចំណុចចុងបំផុតនៃការងារទាំងអស់របស់រដ្ឋាភិបាល ត្រូវទុកក្នុងកន្លែងកាន់តែលេចធ្លោនិងប្រឹងប្រែងបង្កើនការកសាងសង្គម 

ត្រូវតែខំស្វែងរកគ្រប់មធ្យោបាយដើម្បីឲ្យមនុស្សកាន់តែច្រើនមានការងារធ្វើ 

ត្រូវតែខំធ្វើឲ្យល្អពេញលេញនូវរបបសង្គមធានា 

ត្រូវតែធ្វើឲ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់និងការអភិវឌ្ឍន៍កិច្ចការព្យាលបាលរោគ ​ថ្នាំឱសថនិងសុខាភិបាល។

ត្រូវតែធ្វើឲ្យល្អពេញលេញជាបណ្តើរៗនូវនយោបាយបណ្តាជន  ប្រកាន់ខ្ជាប់គោលនយោបាយរដ្ឋជាមូលដ្ឋានអំពីការសម្រាលកូនតាមផែនការ ដើម្បីសមស្របនឹងនិន្នាការប្រែប្រួលនៃចំនួនសរុបនិងរចនាសម្ព័ន្ធនៃបណ្តាជនរបស់ប្រទេសចិន ដោះស្រាយឲ្យបានល្អនូវបញ្ហាចំនួន គុណភាព រចនាសម្ព័ន្ធនិងការរៀបតាំងនៃបណ្តាជន ជំរុញឲ្យបណ្តាជនមានការអភិវឌ្ឍន៍ដោយតុល្យភាពក្នុងពេលយូរអង្វេង 

ត្រូវបង្កើននិងច្នៃប្រឌិតថ្មីនូវការគ្រប់គ្រងសង្គម  កែលំអរូបភាពផ្តល់សេវាសាធារណៈនៃរដ្ឋាភិបាល បង្កើនការគ្រប់គ្រងសង្គមមូលដ្ឋាននិងការកសាងប្រព័ន្ធសេវាកម្ម ​ធ្វើឲ្យល្អពេញលេញនូវរបបអ្នកស្រុកនិងអ្នកក្រុងគ្រប់គ្រងខ្លួនដោយខ្លួនឯង​ ដើម្បីធានាឲ្យប្រជាជនអនុវត្តសិទ្ធិប្រជាធិបតេយ្យដោយផ្ទាល់តាមច្បាប់ គ្រប់គ្រងកិច្ចការសាធារណៈមូលដ្ឋាននិងកិច្ចការផលប្រយោជន៍សាធារណៈ 

សន្តិសុខខាងស្បៀងអាហារនិងថ្នាំឱសថជាបញ្ហាលេចធ្លោដែលអ្នកផងចាប់អារម្មណ៍​ ត្រូវតែកែទម្រង់និងធ្វើឲ្យល្អពេញលេញនូវប្រព័ន្ធត្រួតពិនិត្យនិងគ្រប់គ្រងសន្តិសុខខាងស្បៀងអាហារនិងថ្នាំឱសថ អនុវត្តជាក់ស្តែងដែលសហគ្រាសទទួលខុសត្រូវជាសំខាន់ ​ត្រួតពិនិត្យនិងគ្រប់គ្រងយ៉ាងតឹងរឹងពីប្រភពដើមផលិតដល់ការចំណាយ បង្កើនល្បឿនកកើតប្រព័ន្ធសន្តិសុខស្បៀងអាហារនិងថ្នាំឱសថតាមវិទ្យាសាស្ត្រនិងសមហេតុផលដែលសមស្របនឹងសភាពការណ៍ជាតិ លើកកម្ពស់កម្រិតធានាសន្តិសុខស្បៀងអាហារនិងថ្នាំឱសថ  ត្រូវពង្រឹងប្រព័ន្ធសន្តិសុខសាធារណៈនិងការកសាងមូលដ្ឋានផលិតដោយមានសន្តិសុខនៃសហគ្រាស ទប់ស្កាត់កុំឲ្យកើតឧប្បត្តិហេតុសន្តិសុខដ៏ធ្ងន់ធ្ងរ 

ត្រូវបង្កើនការកែសម្រួលនិងគ្រប់គ្រងទីផ្សារអសង្ហារិមនិងការកសាងវស្វកម្មផ្ទះសម្បែងមានលក្ខណៈធានា  ធ្វើឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះអាចទុកចិត្តនិងពេញចិត្តបាន  ឆ្នាំនេះ នឹងកសាងជាមូលដ្ឋាននូវផ្ទះសម្បែងមានលក្ខណៈធានាក្នុងទីក្រុងនិងផ្សារឃុំចំនួន៤លាន៧សែនសម្រាប់ ហើយចាប់ផ្តើមកសាងចំនួន៦លាន៣សែនសម្រាប់ 

ការអប់រំនិងបច្ចេកវិទ្យាមានតួនាទីជាលក្ខណៈមូលដ្ឋាន លក្ខណៈណែនាំនិងលក្ខណៈទូទៅក្នុងការកសាងទំនើបភាវូបនីយកម្ម វប្បធម៌ជាឈាមនៃជនជាតិនិងជាផ្ទះស្មារតីរបស់ប្រជាជន ត្រូវតែចាត់ទុកក្នុងឋានៈយុទ្ធសាស្ត្រកាន់តែសំខាន់ 

ត្រូវខំប្រឹងប្រែងបង្កើនការអប់រំខាងសុជីវធម៌ក្នុងសង្គម អាជីព គ្រួសារនិងបុគ្គិល ជំរុញការកសាងប្រព័ន្ធជឿទុកចិត្តនិងស្មោះចិត្ត យកការជឿទុកចិត្តខាងកិច្ចការរដ្ឋបាលទៅជំរុញការជឿទុកចិត្តខាងពាណិជ្ជកម្មនិងក្នុងសង្គម ដើម្បីកកើតស្មារតីសង្គមដ៏ល្អ 

 

()ជំរុញកំណែទម្រង់និងការបើកចំហដោយភាពក្លាហាននិងប្រាជ្ញាខាងនយោបាយកាន់តែធំ។ កំណែទម្រង់និងការបើកចំហជាមេកម្លាំងមូលដ្ឋានសម្រាប់វឌ្ឍនភាពនៃការអភិវឌ្ឍន៍ប្រទេសចិន  កំណែទម្រង់នៃប្រទេសចិនបានឈានចូលក្នុងដំណាក់កាលសំខាន់បំផុត ត្រូវតែរំដោះគំនិតថែមមួយកម្រិតទៀត ជំរុញដោយគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់ក្នុងវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងសង្គមជាដើម ធ្វើឲ្យកំណែទម្រង់កាន់តែស៊ីជម្រៅឥតឈប់ឈរ។

ត្រូវធ្វើឲ្យល្អពេញលេញនូវរបបសេដ្ឋកិច្ចទីផ្សារសង្គមនិយមថែមមួយកម្រិតទៀត ​ ពង្រឹងនិងពង្រីកយ៉ាកម៉ឺងម៉ាត់មិនងាករេនូវសេដ្ឋកិច្ចកម្មសិទ្ធិរដ្ឋ លើកទឹកចិត្ត គាំទ្រនិងណែនាំយ៉ាងម៉ឺងម៉ាត់មិនងាករេនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចមិនមែនកម្មសិទ្ធិរដ្ឋ ដើម្បីកកើតបរិស្ថានរបបដែលសេដ្ឋកិច្ចកម្មសិទ្ធិរដ្ឋនិងមិនមែនកម្មសិទ្ធិរដ្ឋប្រើប្រាស់សម្ភារៈផលិតដោយស្មើគ្នា ចូលរួមការប្រកួតប្រជែងទីផ្សារដោយស្មើភាព ហើយទទួលការការពារខាងច្បាប់ដូចគ្នា  ត្រូវបង្កើនកំណែទម្រង់របបហូតពន្ធ ធ្វើឲ្យទំនាក់ទំនងខាងហិរញ្ញវត្ថុនិងកិច្ចការនានារវាងមជ្ឈិមនិងតំបន់ស៊ីសង្វាក់គ្នា ជំរុញឲ្យកកើតរបបហូតពន្ធដែលអនុគ្រោះដល់ការកែលំអរចនាសម្ព័ន្ធនិងស្មើភាពក្នុងសង្គម  ត្រូវធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ខាងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឲ្យល្អពេញលេញនូវប្រព័ន្ធហិរញ្ញវត្ថុទំនើបដែលអាចជំរុញការអភិវឌ្ឍន៍តួអង្គសេដ្ឋកិច្ច ជំរុញយ៉ាងនឹងនរនូវកំណែទម្រង់ឲ្យចូលទីផ្សារអត្រាការបា្រក់និងអត្រាការប្តូរប្រាក់ ពង្រីកធំនូវការប្រើប្រាស់ប្រាក់យាន់ចិនដោយឆ្លងដែន សម្រេចជាបណ្តើរៗនូវការអាចប្តូរនៃកម្មវិធីមូលទុនប្រាក់យាន់ចិន ធ្វើឲ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់ប្រព័ន្ធវិនិយោគទុននិងការបញ្ជូលទុន ជំរុញកំណែទម្រង់ខាងតម្លៃទំនិញ ធ្វើឲ្យល្អពេញលេញនូវយន្តការកកើតតម្លៃផលិតផលមានលក្ខណៈធនធាន  របបចាត់ចែងប្រាក់ចំណូលជារបបមានលក្ខណៈមូលដ្ឋានមួយក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ជាគ្រឹះសំខាន់នៃរបបសេដ្ឋកិច្ចទីផ្សារសង្គមនិយម  យើងបានគ្រោងមតិមួយចំនួនដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់ខាងរបបចាត់ចែកប្រាក់ចំណូល ត្រូវតែក្តាប់ពេលដើម្បីស្រាវជ្រាវកំណត់នយោបាយយ៉ាងជាក់ស្តែង ដោះស្រាយដោយមានប្រសិទ្ធភាពនូវបញ្ហាដែលមានក្នុងវិស័យការចាត់ចែងប្រាក់ចំណូល ​បង្រួញតូចគម្លាតខាងការចាត់ចែងប្រាក់ចំណូល ធ្វើឲ្យលទ្ធផលនៃការអភិវឌ្ឍន៍អាចផ្តល់ផលប្រយោជន៍កាន់តែច្រើននិងស្មើគ្នាដល់ប្រជាជនទាំងអស់។

ត្រូវតែជំរុញការកសាងការគ្រប់គ្រងតាមច្បាប់ប្រជាធិបតេយ្យសង្គមនិយម  ​អភិវឌ្ឍន៍ប្រជាធិបតេយ្យប្រជាជនដែលកាន់តែទូលំទូលាយ និងកាន់តែល្អពេញលេញ ​ដើម្បីធានាឲ្យប្រជាជនទទួលបានសិទ្ធិប្រយោជន៍និងសេរីភាពយ៉ាងទូលំទូលាយតាមច្បាប់ ជំរុញឲ្យមនុស្សទទួលបានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ  ប្រកាន់ខ្ជាប់ការគ្រប់គ្រងតាមច្បាប់ គោរពរដ្ឋធម្មនុញ្ញនិងកិត្យានុភាពនៃច្បាប់ ធានាជាក់លាក់ឲ្យស្ថាប័នរដ្ឋបាលជាតិអាចអនុវត្តសិទ្ធិតាមការកំណត់និងរបៀបរៀបរយនៃច្បាប់  ប្រកាន់ខ្ជាប់នូវការកែប្រែមុខងាររបស់រដ្ឋាភិបាល បង្កើតរដ្ឋាភិបាលធុនសេវាកម្មដែលមានមុខងារវិទ្យាសាស្ត្រ រចនាសម្ព័ន្ធល្អ ចរិយាសម្បត្តិស្អាតស្អំនិងមានប្រសិទ្ធភាពខ្ពស់ព្រមនិងធ្វើឲ្យប្រជាជនពេញចិត្តបាន ប្រឆាំងការខ្ជះខ្ជាយ ពុះពាររូបភាពនិយមនិងនាម៉ឺននិយម។ធ្វើ​ឲ្យប្រជាជនត្រួតពិនិត្យសិទ្ធិអំណាច ធ្វើឲ្យសិទ្ធិអំណាចដំណើរក្រោមរស្មីព្រះ​អាទិត្យ ។ ប្រកាន់ខ្ជាប់ប្រឆាំងនឹងអំពើពុករលួយ បង្កើនការកសាងនយោបាយស្អាតស្អំ កែប្រែពី​​លើ​របបនៃសភាពការណ៍ដែលសិទ្ធិអំណាចប្រមូលផ្តុំហួសពេកតែគ្មានការរឹតរួត​ធ្វើឲ្យ​កម្មា​ភិបាលមានភាពបរិសុទ្ធ រដ្ឋាភិបាលមានភាពស្អាតស្អំ នយោបាយមាន​ភាពជាក់ច្បាស់ ។

    ត្រូវប្រកាន់ខ្ជាប់គោលនយោបាយរដ្ឋជាមូលដ្ឋានដែលបើកចំហចំពោះក្រៅប្រទេស ​អនុវត្តយុទ្ធសាស្ត្របើកចំហកាន់តែសកម្មនិងម្ចាស់ការ ។ប្រកាន់ខ្ជាប់ការរួមផ្សំគ្នាការ​លំនឹងការនាំចេញនិងពង្រីកការនាំចូល ជំរុញពាណិជ្ជកម្មចំពោះក្រៅប្រទេសប្រែប្រួល​ពីការពង្រីកទ្រង់ទ្រាយទៅការលើកកម្ពស់គុណភាពនិងប្រសិទ្ធផល ប្រែប្រួលពីការមាន​ប្រៀបខាងដើមទុនិងតម្លៃទំនិញទៅជាការមានប្រៀបខាងការប្រកួតប្រជែងចម្រុះ ជំរុញ​បង្កើតការមានប្រៀបថ្មីនៃការប្រកួតនាំចេញ ដែលមានបច្ចេកទេស ម៉ាក គុណភាព ​និង​សេវាជាស្នូល ។ប្រកាន់ខ្ជាប់រួមផ្សំការបើកចំហចំពោះប្រទេសអភិវឌ្ឍន៍និងការបើក​ចំហចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ពង្រីកធំនិងធ្វើឲ្យស៊ីជម្រៅនូវចំណុចផ្សំជាមួយនឹង​ផលប្រយោជន៍គ្រប់ភាគី ។

       តំណាងគ្រប់រូប !

       យើងត្រូវបន្តលើកជ្រោងទង់សន្តិភាព អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងឈ្នះឈ្នះ​ដូចគ្នា ដើរតាមផ្លូវសន្តិភាពនិងអភិវឌ្ឍន៍ជានិច្ចកាល ប្រកាន់ខ្ជាប់គោលនយោបាយទូត​សន្តិភាពដោយឯករាជ្យម្ចាស់ការ ជំរុញឲ្យពិភពលោកមានសន្តិភាពជាស្ថាពរនិងភាព​រុងរឿងរួម ។

       តំណាងគ្រប់រូប !

    រំលឹកអតីតកាល យើងបានបង្កើតប្រសិទ្ធផលមិនធម្មតាលើផ្លូវសង្គមនិយម​ដែល​លក្ខណៈពិសេសប្រទេសចិន ។ សម្លឹងមើលអនាគត មាតុប្រទេសដ៏មហិមាបាន​បង្ហាញ​អនាគត​ភ្លឺស្វាងដែលមិនធ្លាប់មានកាលពីមុន ។ សូមយើងក្រោមការដឹកនាំពី​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ដែលមានលោកXi Jinping ជាអគ្គលេខាធិការ សាមគ្គីគ្នាជា​ធ្លុងមួយ ​ខំប្រឹង​ប្រែងតស៊ូដើម្បីបង្កើតបានទាំងស្រុងនូវសង្គមធូរធារ សម្រេចការរីក​ចម្រើន​មហស្ចារ្យនៃប្រជាជាតិចិន!​​៕(ចប់)