អ្នកបើកបររថយន្តក្រុងសិង្ហបូរីសញ្ជាតិចិន យល់ព្រមធ្វើការឡើងវិញ
2012-11-27 15:48:12 cri Web Editor:zhuhuifen
ថ្ងៃទី២៦ខែវិចិ្ឆកា អ្នកបើកបររថយន្តក្រុងសញ្ជាតិចិនចំនួន១០២នាក់ដែលធ្វើការនៅប្រទេសសិង្ហបូរី បានសុំឈប់សម្រាក់ដោយសារឈឺព្រមៗគ្នាព្រោះមកពីមិនពេញចិត្តបានប្រាក់ខែតិច រសៀលថ្ងៃដដែល តាមរយៈការពិគ្រោះគ្នា ពួកគេបានយល់ព្រមធ្វើការឡើងវិញទាំងអស់គ្នា។ ការិយាល័យខាងកិច្ចការពាណិជ្ជកម្មចិនប្រចាំប្រទេសសិង្ហបូរី បានថ្លែងថា៖ បន្ទាប់ពីកើតរឿងនេះ ស្ថានទូតចិនប្រចាំប្រទេសសិង្ហបូរី បានទាក់ទងភ្លាមជាមួយក្រសួងធនធានមនុស្សសិង្ហបូរី ទាមទារឲ្យភាគីសិង្ហបូរីការពារសិទ្ធិនិងផលប្រយោន៍របស់កម្មករចិនតាមច្បាប់សិង្ហបូរីហើយនឹងតាមដានយ៉ាងដិតដល់ចំពោះការវិវឌ្ឍន៍រឿងនេះទៀតផង។